ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរានឹងរៀបចំធ្វើបទបង្ហាញស្តីពីលទ្ធផលជាបឋមនៃការធ្វើកំណាយស្រាវជ្រាវ អំពីការតាំងទីលំនៅរបស់ប្រជាជននាសម័យអង្គរនៅភាគអាគ្នេយ៍ក្នុងប្រាសាទអង្គរវត្ត

បានផ្សាយនៅ ថ្ងៃទី 02 ខែ មិថុនា ឆ្នាំ2016 03:22 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
អាជ្ញាធរជាតិអប្សរាដោយសហការជាមួយសាកលវិទ្យាល័យស៊ីដនី នឹងរៀបចំធ្វើបទបង្ហាញស្តីពីលទ្ធផលកំណាយស្រាវជ្រាវជាបឋមមួយ នៅភាគអាគ្នេយ៍ក្នុងប្រាសាទអង្គរវត្ត ដោយផ្តោតសំខាន់លើការតាំងទីលំនៅរស់នៅរបស់ប្រជាជននាសម័យអង្គរ ដោយលោកស្រីបណ្ឌិត Alison Carter នៅថ្ងៃសុក្រទី១០ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៩:០០ នាទីព្រឹក នៅសាលសិក្សាលលៃនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ-អាជ្ញាធរជាតិអប្សរា។ 

លោកស្រីបណ្ឌិត Alison Carter ជនជាតិអាមេរិក ជាជំនួយការសាស្ត្រាចារ្យនៃនាយកដ្ឋានមនុស្សសាស្ត្រក្នុងសាកលវិទ្យាល័យ Ilinois នៃរដ្ឋ Urban-champaign សហរដ្ឋអាមេរិក។ លោកស្រីទទួលបានសញ្ញាបត្របណ្ឌិតពីសាកលវិទ្យាល័យ Wisconsi-Madison ក្នុងឆ្នាំ២០១៣។ បន្ថែមលើសពីនេះ លោកស្រីបណ្ឌិត ក៏បានធ្វើកំណាយសិក្សាស្រាវជ្រាវអំពីការការតាំងទីលំនៅ របស់ប្រជាជនសម័យអង្គរនៅភាគអាគ្នេយ៍ក្នុងប្រាសាទអង្គរវត្ត ក្រោមគម្រោងមហានគរ(Greater Angkor Project) កាលពីឆ្នាំ២០១៥។

បន្ទាប់ពីការធ្វើការស្រាវជ្រាវបានបញ្ចប់ លោកស្រីបណ្ឌិតក៏នឹងធ្វើបទបង្ហាញ ដើម្បីចែករំលែកចំណេះដឹង ព័ត៌មានថ្មីៗ ជូនមន្ត្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរា សិស្ស-និស្សិត មគ្គុទេ្ទសក៍ទេសចរណ៍ ជាពិសេសអ្នកដែលពាក់ព័ន្ធឱ្យយល់ដឹងអំពីលទ្ធផលនៃគម្រោងស្រាវជ្រាវនេះ។

អាជ្ញាធរជាតិអប្សរាសូមអញ្ជើញអ្នកស្រាវជ្រាវជាតិ-អន្តរជាតិ សិស្ស និស្សិត អ្នកសារព័ត៌មាន និងសាធារណជនទាំងអស់ចូលរួមស្តាប់ដោយមេត្រីភាព។

ដើម្បីទទួលបានព័ត៌មានបន្ថែមទាក់ទងនឹងការធ្វើបទបង្ហាញនេះ សូមអញ្ជើញទំនាក់ទំនងតាមលេខទូរស័ព្ទ លោក សេន សែត ០១៧ ៩០៤ ២១៨ ៕




មានសភាពដូចប្រាសាទដទៃទៀតដែរ ប្រាសាទបន្ទាយក្ដីរងការខូចខាត ដួលរលំ និងទីតាំងខ្លះមានសភាពទ្រុឌទ្រោមខ្លាំង។ ថ្មីៗនេះ អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមការជួសជុលខ្លោងទ្វារខាងលិចប្រាសាទដោយក្រុមអ្នកជំនាញជាស្រ្ដី។
នៅថ្ងៃទី២៤ដល់២៥ ខែមិថុនា ឆ្នាំ២០២០ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរសហការជាមួយមន្ត្រីជំនាញពីក្រសួងផែនការ បានរៀបចំវគ្គបណ្តុះបណ្តាលធនធានមនុស្សស្តីពីការប្រើប្រាស់និងរៀបចំកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិលដល់មន្ត្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរាចំនួន៤៥នាក់។
រថយន្តបោសសម្អាតដីនិងលាងថ្នល់មួយគ្រឿងជាអំណោយរបស់ក្រុមហ៊ុន លី ប្រាឌឺ លីមីធីដ បានប្រគល់ជូនអាជ្ញាធរជាតិអប្សរាជាផ្លូវការ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។
នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដោយមានការចូលរួមពីអគ្គនាយករង ប្រធាននាយកដ្ឋាន មន្រ្តី-បុគ្គលិកពាក់ព័ន្ធនៅតាម នាយកដ្ឋាននីមួយៗ ក្រោមចំណុះនៃអាជ្ញាធរជាតិអប្សរា។
ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកប្រាសាទបាគង ស្ថិតក្នុងតំបន់ឧទ្យានអង្គរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
10489
ម្សិលមិញ
:
25812
សប្តាហ៍នេះ
:
36301
ខែនេះ
:
0153600
សរុប
:
011616196