NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 26 May 2016 02:38 PM Post By ៖ Apsara National Authority
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានបំពេញព្រះរាជបេសកកម្មប្រកបដោយភាពជោគជ័យលើទឹកដីនៃអតីតរាជធានីនៃអាណាចក្រខ្មែរ។ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ នាព្រះលានជល់ដំរីនៃទីក្រុងអង្គរធំដែលជាអតីតរាជធានីដ៏ឧត្តុង្គឧត្តមនាកំឡុងសតវត្សទី៩ដល់ទី១៥ បច្ចុប្បន្នស្ថិតក្នុងរមណីយដ្ឋានអង្គរ ព្រះអង្គបានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល។ ព្រះរាជបេសកកម្មបន្ទាប់គឺ ព្រះអង្គទ្រង់យាងទៅបំពេញព្រះរាជទស្សនកិច្ចនៅតំបន់ប្រាសាទកោះកេរដែលក៏ជាអតីតរាជធានីក្នុងកំឡុងដើមសតវត្សទី១០ បច្ចុប្បន្នស្ថិតក្នុងខេត្តព្រះវិហារ ដើម្បីបួងសួងដល់ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ ដើម្បីប្រទានក្តីសុខដល់ប្រជានុរាស្ត្រទូទាំងនគរនៃព្រះរាជាណាចក្រកម្ពុជា។

ព្រឹកថ្ងៃទី២៦ ខែឧសភានេះ ព្រះអង្គទ្រង់បានយាងនិវត្តន៍ទៅកាន់ព្រះបរមរាជវាំង នារាជធានីភ្នំពេញវិញហើយ ដោយមានថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ព្រមទាំងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាជាច្រើនរូប បានជូនព្រះរាជដំណើរយាងនិវត្តន៍ដោយផ្ទាល់ដល់ព្រះទីនាំងពិសេស នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ប្រកបដោយសេចក្តីគោរព និងភក្តីភាពដ៏ខ្ពង់ខ្ពស់បំផុត។

ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក ឆ្មាំ កម្មករ នៃអាជ្ញាធរជាតិអប្សរា និងប្រជាពលរដ្ឋគ្រប់រូប សូមថ្វាយព្រះពរ សូមព្រះអង្គទ្រង់មានព្រះសុវត្ថិភាពក្នុងដំណើរយាងនិវត្តន៍ ក្រោយពីបំពេញព្រះរាជបេសកកម្មប្រកបដោយភាពជោគជ័យក្នុងរយៈកាលកន្លងមកនេះ។ សូមព្រះអង្គទ្រង់មានព្រះរាជសុខភាពមាំមួន ដើម្បីគង់ជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជានុរាស្ត្ររបស់ព្រះអង្គទូទាំងព្រះនគរ៕




















ស្ពានហាលមុខប្រាសាទអង្គរវត្ត ដែលនៅសល់មិនទាន់បានជួសជុលក្នុងពេលមុនៗ នឹងត្រូវចាប់ផ្តើមការដ្ឋានជួសជុលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះហើយ។ ការជួសជុលស្ពានហាលប្រវែង៩០ម៉ែត្រនេះ គឺជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន ហើយគ្រោងនឹងចំណាយពេល៤ឆ្នាំ។
“ប្រទេសជប៉ុនបានរីកចម្រើនដល់ដំណាក់កាលមួយ ដែលគេលែងចង់ប្រើបច្ចេកទេសបុរាណក្នុងការជួសជុលសំណង់បុរាណ តែកម្ពុជានៅរក្សាបាន ដោយអាជ្ញាធរជាតិអប្សរានៅតែបន្តអនុវត្តការជួសជុលសំណង់ប្រាសាទ និងរចនាសម្ព័ន្ធផ្សេងៗតាមរយៈបច្ចេទេសបុរាណ”។ នេះជាប្រសាសន៍លើកឡើងរបស់លោក OKAZAKI SEIJI អ្នកជំនាញដាប់ថ្មរបស់ជប៉ុននាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅមុខប្រាសាទអង្គរវត្ត ជាទីដែលលោកកំពុងតែងបណ្តុះបណ្តាលកម្មករខ្មែរអំពីវិធីដាប់ថ្មជួសជុលប្រាសាទ។
នៅឆ្នាំ១៩៨៩ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងព្រះឋានៈជាព្រះប្រធាននៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា ទ្រង់បានអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសអង្គការយូណេស្កូ ឲ្យជួយការពារនិងស្រោចស្រង់រមណីយដ្ឋានអង្គរជាបន្ទាន់។ តបតាមការអំពាវនាវនេះ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចចុះបញ្ជីរមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
6
Today
:
2546
Yesterday
:
29907
This Week
:
60724
This Month
:
0216805
Total
:
012724394