ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាចែកទឹកប្រជាពលរដ្ឋក្នុង ភូមិប្រិយ៍ថ្មីដែលកំពុងជួបកង្វះទឹក

បានផ្សាយនៅ ថ្ងៃទី 01 ខែ ឧសភា ឆ្នាំ2016 10:09 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
បច្ចុប្បន្នអាកាសធាតុក្តៅហួតហែង បានបង្កឱ្យមានកង្វះទឹកស្ទើរគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា ពិសេសតំបន់មួយចំនួននៃខេត្តសៀមរាបក៏រងនូវផលប៉ះពាល់នេះដែរ ដែលបណ្តាលឱ្យសត្វ រុក្ខជាតិស្លាប់ជាហូរហែរ និងធ្វើឱ្យមនុស្សពិបាកក្នុងការរស់នៅ។ 

ស្របតាមបញ្ហាដែលកំពុងកើតឡើងនិងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋកំពុងត្រូវការប្រើប្រាស់ទឹកជាចាំបាច់នោះ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ អាជ្ញាធរជាតិអប្សរាបានយកទឹកស្អាតចំនួន២ឡាន ចំណុះ៧០០០លីត្រ ទៅចែកជូនប្រជាពលរដ្ឋនៅភូមិប្រិយ៍ថ្មី ដែលកំពុងជួបកង្វះខាតទឹកប្រើប្រាស់។ ចំណែក ប្រជាជនខ្លះដែលគ្មានមធ្យោបាយដឹកទឹកបាន អាជ្ញាធរជាតិអប្សរាក៏បានជួយសម្រួលក្នុងការដឹកជញ្ជូនទឹកជូនពួកគាត់ដល់ទីកន្លែងផងដែរ។

សកម្មភាពភាពនេះបានធ្វើឱ្យប្រជាពលរដ្ឋក្នុងភូមិប្រិយ៍ថ្មី សម្តែងនូវអំណរសាទរជាខ្លាំងចំពោះអាជ្ញាធរជាតិអប្សរាដែលបានជួយដោះស្រាយបញ្ហាកង្វះទឹកទាន់ពេលវេលា ហើយក្រៅពីសកម្មភាពនេះដែរ អ្នកភូមិប្រិយ៍ថ្មីក៏ធ្លាប់បានទទួលកញ្ចប់គាំពារសុខុមាលភាពមាតានិងទារក ដែលជាអំណោយរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរាជាច្រើនផងដែរ។

នេះសរបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់អាជ្ញាធរជាតិអប្សរាចំពោះប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់អង្គរ បើទោះបីភារកិច្ចស្នូលផ្តោតសំខាន់លើការជួសជុល ថែទាំ អភិរក្សប្រាសាទកី្ត ក៏មិនដែលភ្លេចឬព្រងើយកន្តើយចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋឡើយ គឺអាជ្ញាធរជាតិអប្សរាតែងនៅជិតបងប្អូនជានិច្ច ហើយនឹងបន្តសកម្មភាពសង្គ្រោះនេះជារហូត៕























នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦នេះ មន្ត្រីអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំក្រុងសៀមរាប និងលោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ បានចុះចែកជូនទឹកប្រមាណជិត១៦០០០លីត ស្មើនឹង ៤ ឡាន ដល់ប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងភូមិប្រិយថ្មី សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។
កាំជណ្តើរកសិណអង្គរវត្តផ្នែកខាងលិចស្លាបខាងជើងប្រវែង៨០ម៉ែត្រដែលរងការខូចខាតដោយសារការស្រុតដីបាក់រលំ និងការខូចខាតប្រព័ន្ធបញ្ជៀសទឹកក្រោមដីនោះ ត្រូវបានអាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមការងារ IGeS របស់ប្រទេសអ៊ីតាលី ធ្វើការជួសជុលអស់រយៈពេល៤ឆ្នាំ គឺតាំងពីឆ្នាំ២០១២នឹងបានបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០១៥ ។
អាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន និងនគរបាលការពារបេតិកភណ្ឌ កាលពីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦កន្លងទៅនេះ បានចុះទៅបង្រ្កាបពួកជនខិលខូចមួយក្រុមកំពុងលួចជីកគាស់កកាយរូបក្បាលនាគ នៅតាមបណ្តោយផ្លូវបេងទៅកំពង់ស្វាយបម្រុងនឹងដឹកចេញយកទៅលក់ ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងទូរស័ព្ទ ០៧៧ ៨៩៦ ៦៨៩ ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
6565
ម្សិលមិញ
:
10477
សប្តាហ៍នេះ
:
81822
ខែនេះ
:
0026578
សរុប
:
013718032