NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 25 April 2016 10:12 AM Post By ៖ Apsara National Authority
រមណីយដ្ឋានអង្គរមានទំហំ៤០១គីឡូម៉ែត្រក្រឡា ដែលគ្របដណ្តប់ទៅដោយព្រៃឈើ៥.៧៣៧ហិកតា និងដីមិនមានគម្របព្រៃឈើ៣៤.៣៧៨ហិចតា ព្រមទាំងមានប្រាសាទចំនួន៩១។ តាមប្រាសាទនីមួយៗមានដើមឈើដុះចម្រុះលាយឡំគ្នាជាច្រើន នៅក្នុងបរិវេណប្រាសាទទាំងអស់នោះ។ ទន្ទឹមនឹងផ្តល់ប្រយោជន៍ដល់មនុស្ស និងប្រាសាទ ព្រៃឈើក៏អាចបង្កគ្រោះថ្នាក់មួយចំនួនផងដែរ ដូចជា ការដួលរលំ ឬបាក់មែកប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទ ឬមនុស្សដែលឆ្លងកាត់ជាដើម។

ដើម្បីគ្រប់គ្រងបញ្ហាទាំងនេះ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជា្ញធរជាតិអប្សរា បានបង្កើតក្រុមការងារពីរក្រុមសំខាន់ៗគឺ ក្រុមអង្កេតហានិភ័យដើមឈើ និងក្រុមចុះបញ្ជីសារពើភ័ណ្ឌដើមឈើ។ ក្រុមតាមដានហានិភ័យដើមឈើ ជាក្រុមដែលត្រួតពិនិត្យជាប្រចាំរាល់ដើមឈើធំៗ ដែលដុះតាមប្រាសាទ និងតាមដងផ្លូវដែលមានមនុស្សឆ្លងកាត់ ធ្វើយ៉ាងណាបញ្ជៀសឲ្យបាននូវហានិភ័យផ្សេងៗ ដែលអាចមានពីការបាក់រលំដើមឈើ ឬមែកឈើធ្វើឲ្យប៉ះពាល់ដល់ប្រាសាទ និងមនុស្ស។ ក្រុមនេះត្រូវកាត់ក្រីមែក ឬកាប់ដកហូតទាំងស្រុងនូវដើមឈើដែលពិនិត្យឃើញថា អាចនឹងបង្កហានិភ័យដល់ប្រាសាទ ឬមនុស្ស។

ចំណែកក្រុមចុះបញ្ជីសារពើភ័ណ្ឌដើមឈើ ជាក្រុមដែលចុះធ្វើស្ថិតិ ស្រង់ទិន្នន័យ និងបង្ហាញអំពីស្ថានភាពដើមឈើដែលមាននៅតាមប្រាសាទ។ បុគ្គលិកបច្ចេកទេសដែលកំពុងអនុវត្តការងារនេះ លោក ឡី គឹមស៊ី លើកឡើងថា ក្រុមការងារចុះបញ្ជីសារពើភ័ណ្ឌដើមឈើតាមប្រាសាទនានាក្នុងតំបន់អង្គរ ចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ២០១១មកម្ល៉េះ។ តាម លោក គឹមស៊ី គោលបំណងសំខាន់នៃការចុះបញ្ជីសារពើភណ្ឌនេះ គឺ ដើម្បីក្តាប់ទិន្នន័យដើមឈើ ប្រភេទឈើក្នុងបរិវេណប្រាសាទ និងដើម្បីក្តាប់ទិន្នន័យដើមឈើមានហានិភ័យក្នុងបរិវេណប្រាសាទអោយបានច្បាស់លាស់។ “ដើមឈើនៅក្នុងបរិវេណប្រាសាទមានច្រើនប្រភេទ ដែលចាំបាច់ត្រូវធ្វើសារពើភ័ណ្ឌដើមឈើ ដោយស្រង់យកចំនួនដើមឈើ ប្រភេទឈើ និងដើមឈើមានហានិភ័យ ព្រមទាំងបំពាក់ស្លាកលេខរៀងដើមឈើ ដើម្បីអភិរក្សឈើកម្រ ឈើប្រណិត និងប្រមូលពូជឈើដែលបាត់បង់មកដាំបំពេញបន្ថែម ព្រមទាំងមានវិធានការចំពោះដើមឈើណាដែលហានិភ័យខ្ពស់ប៉ះពាល់ដល់ប្រាសាទ និងភ្ញៀវទេសចរ”

លោកបានបញ្ជាក់ថា ក្នុងឆ្នាំ២០១៦នេះ ក្រុមការងាររបស់លោកជ្រើសរើសតំបន់ឧទ្យានកណ្តាលមកអនុវត្ត ដែលធ្វើឡើងនៅលើទីតាំងប្រាសាទចំនួន៩ ប្រាសាទបក្សីចាំក្រុង បន្ទាយប្រិយ បន្ទាយសំរ៉ែ ចៅសាយទេវតា ធម្មនន្ទ បាតជុំ ក្រវ៉ាន់ បាលិលេយ្យ ព្រះវិហារ៧ល្វែង និងប្រាសាទភិមានអាកាស។ លោកគឹម ស៊ី រៀបរាប់ថា អាទិភាពនៃការងារចុះបញ្ជីនេះ គឺធ្វើឡើងទៅលើប្រាសាទដែលមានដើមឈើដែលអាចបង្កគ្រោះថ្នាក់ច្រើន និងជាដើមដែលមានអង្កត់ផ្តឹតចាប់ពីទំហំអង្កត់ផ្ចិតចាប់ពី១០សង់ទីម៉ែត្រឡើង ដោយមិនធ្វើទៅលើប្រាសាទដែលមានឈើច្រើនមានលក្ខណៈជាព្រៃនោះទេ។ ក្រុមការងាររបស់លោកមានគ្នា៤នាក់ ចុះស្រង់ស្ថិតិតាមទីតាំង៣ថ្ងៃ និងបញ្ចូលទិន្នន័យក្នុងប្រព័ន្ធកុំព្យូទ័រ២ថ្ងៃក្នុងមួយសប្តាហ៍៕











ព្នៅ ជាប្រភេទរុក្ខជាតិបុរាណខ្មែរ ហើយមានសារប្រយោជន៍ច្រើនមុខ ទាំងសម្រាប់បរិភោគ និងជាឱសថផង លើសពីនេះ វាជារុក្ខជាតិដែលត្រូវបានលើកតម្កើងទាំងពិធីសាសនា និងកិច្ចពិធីផ្សេងៗក្នុងសាសនាព្រាហ្មណ៍។ ដោយយល់ពីសារប្រយោជន៍ ក៏ដូចជាដើម្បីអភិរក្សពូជដើមព្នៅកុំឱ្យបាត់បង់ អាជ្ញាធរជាតិអប្សរា មានគម្រោងរៀបចំជាចម្ការព្នៅ ដោយដាំពូជព្នៅចម្រុះនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាសម្រាប់ទុកឱ្យអ្នកជំនាន់ក្រោយៗបានស្គាល់ផង។
ក្រោមស្នាដៃជួសជុលដោយកូនខ្មែរនិងបរទេសក្នុងការអភិរក្សប្រាសាទភ្នំបាខែងឱ្យផុតពីគ្រោះថ្នាក់ អាជ្ញាធរជាតិអប្សរាសហការជាមួយមូលនិធិប្រាសាទពិភពលោក (World Monument Fund) តាំងពីឆ្នាំ២០០៧ បានធ្វើការអភិរក្ស ជួសជុល ប្រាសាទភ្នំបាខែង ដោយប្រែស្ថានភាពពីចាស់ទ្រុឌទ្រោម បាក់បែក មកជាសំណង់ប្រាសាទដែលមានភាពរឹងមាំ សោភ័ណភាពស្អាត និងទាក់ទាញទេសចរ។
នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ មន្រ្តី និងបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា រួមមាននាយកដ្ឋានផ្សព្វផ្សាយ នាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ និងនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានចូលរួមជាមួយព្រះសង្ឃ និងកម្លាំងនគរបាលបេតិកភណ្ឌ ដាំកូនឈើចំនួន៥០០ដើម នៅក្នុងបរិវេណវត្តតាំងតុ ស្ថិតនៅតាមបណ្ដោយផ្លូវឆ្ពោះទៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។
តាមរបាយការណ៍របស់នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមការងារ បានចុះពិនិត្យនិងជួយសម្រួលលក្ខណៈបច្ចេកទេសដល់ប្រជាពលរដ្ឋដែលសាងសង់លំនៅដ្ឋានចំនួន៣០៩គ្រួសារ នៅក្នុងតំបន់អង្គរ។
ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ បានដឹកនាំព្រះសង្ឃប្រមាណ៦០អង្គ ចូលរួមដាំដើមព្នៅនៅបរិវេណកសិន្ធុខាងជើងនៃប្រាសាទអង្គរវត្ត។ ព្រះអង្គមានបន្ទូលថា ដើមព្នៅមានសារប្រយោជន៍ដ៏អស្ចារ្យដែលប្រជាពលរដ្ឋខ្មែរត្រូវដឹង និងចូលរួមដាំឡើងវិញកុំឱ្យបាត់បង់។ ពិសេសជាងនេះ ដើមព្នៅជារុក្ខជាតិដ៏ខ្ពង់ខ្ពស់ក្នុងសាសនាព្រាហ្មណ៍ និងប្រើប្រាស់សម្រាប់ជាឱសថព្យាបាលរោគផង។
FirstPrev12345...347348NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
3
Today
:
4802
Yesterday
:
4619
This Week
:
79481
This Month
:
0235562
Total
:
012743151