NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 22 April 2016 03:56 PM Post By ៖ Apsara National Authority
មួយរយៈកន្លងមកនេះ មានព័ត៌មានមួយចំនួនក្នុងបណ្តាញទំនាក់ទំនងសង្គម និងភ្ញៀវទេសចរដែលទៅលេងកម្សាន្តនៅបារាយណ៍ខាងលិច មានការមិនសប្បាយចិត្ត ព្រមទាំងរិះគន់យ៉ាងច្រើនមកលើអាជ្ញាធរជាតិអប្សរាថា ការដែលបារាយណ៍រីងស្ងួតទឹកដូច្នេះ មកពីអាជ្ញាធរជាតិអប្សរាគ្រប់គ្រងទឹកមិនបានល្អ បង្ហូរទឹកចោលខ្ជះខ្ជាយ។

ទាក់ទងនឹងបញ្ហាលើកឡើងខាងលើនេះ ឯកឧត្តម ហង់ ពៅ អគ្គនាយរងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានពន្យល់ថា ការរីងស្ងួតនៃទឹកបារាយណ៍មានហេតុផល ២យ៉ាងសំខាន់ ដែលមិនមែនមកពីការបង្ហូរទឹកខ្ជះខ្ជាយនោះទេ។ ហេតុផលទី១ គឺដោយសារលក្ខខណ្ឌអាកាសធាតុឆ្នាំនេះទទួលរងបាតុភូតក្តៅ ធ្វើឱ្យមានបញ្ហាគ្រោះរាំងស្ងូតទូទាំងតំបន់ខុសពីធម្មតា សូម្បីប្រទេសថៃ ឡាវ វៀតណាម ក៏ទទួលរងបញ្ហានេះដូចគ្នា ហើយកម្ពុជាក៏ជាប្រទេសមួយស្ថិតក្នុងបាតុភូតនេះដែរ ទើបធ្វើឱ្យបណ្តាខេត្តមួយចំនួនក្នងប្រទេសនិងតំបន់មួយចំនួនក្នុងខេត្តសៀមរាប គ្មានទឹកប្រើប្រាស់។

កត្តាទី២ គឺវស្សាកន្លងទៅទឹកទន្លេសាបឡើងទាបជាងរាល់ឆ្នាំដល់ទៅ៤,៥០ម៉ែត្រ ដែលមិនអាចឱ្យទឹកទន្លេហូរចូលទំនប់៧៨ ដើម្បីឱ្យប្រជាជននៅតំបន់ក្រោមទាញទឹកទៅប្រើប្រាស់បានគ្រប់គ្រាន់។ ដោយគ្មានទឹកនៅទំបន់៧៨នេះ ប្រជាពលរដ្ឋបានស្នើសុំប្រើប្រាស់ទឹកបារាយណ៍ទាំងអស់ដែលមានផ្ទៃដីធ្វើស្រែដល់ទៅជាង២០០០ហិកតា បន្ថែមទៅលើផ្ទៃដីដាំដុះដែលប្រើប្រាស់ទឹកបារាយណ៍ជារៀងរាល់ឆ្នាំ។ ការកើនឡើងនៃស្រែប្រាំង តម្រូវការប្រើប្រាស់ទឹកច្រើនដែរ ដើម្បីជួយប្រជាពលរដ្ឋស្រោចស្រពស្រែប្រាំង ដោយមិនអាចឱ្យស្រូវពួកគាត់ខូចទេ ហើយរឿងនេះក៏មានប្រជាជនជាង៨០០នាក់ចូលរួមស្តារប្រឡាយតាមការផ្សព្វផ្សាយរបស់អាជ្ញាធរជាតិអប្សរា ដើម្បីបញ្ជូនទឹកទៅឱ្យពួកគាត់។ នេះជាមូលហេតុចម្បងដែលធ្វើឱ្យអាជ្ញាធរជាតិអប្សរាបង្ហូរទឹកបារាយណ៍ច្រើនជាងរាល់ដង មិនអាចនិយាយថាជាការខ្ជះខ្ជាយទេ។

ដោយឡែកចំពោះការគ្រប់គ្រងទឹកនៅតាមប្រាសាទក្នុងតំបន់អង្គរវិញ បើទោះបីនៅបារាយណ៍និងកន្លែងខ្លះនៃខេត្តសៀមរាបខ្វះទឹកឬរីងស្ងួតយ៉ាងណា ក៏អាជ្ញាធរជាតិអប្សរាបានរក្សាលំនឹងទឹកឱ្យមាននៅកសិណអង្គរវត្ត អង្គរធំ រួមនឹងស្ទឹងសៀមរាបឱ្យមានទឹកផងដែរ។ ទាំងនេះដោយសារអាជ្ញាធរជាតិអប្សរាបានស្តារប្រព័ន្ធផ្លូវទឹកបុរាណឡើងវិញបានច្រើន ជាហេតុនាំឱ្យការគ្រប់គ្រងទឹកនិងបែងចែកទឹកបានល្អ ដើម្បីរក្សាស្ថានភាពរបស់ប្រាសាទ។

ឯកឧត្តម ហង់ ពៅ ក៏បានសំណូមពរសូមឱ្យប្រជាពលរដ្ឋយល់ពីស្ថានភាពជាក់ស្តែង យល់ពីផលប្រយោជន៍របស់ជាតិទាំងមូលនិងផលប្រយោជន៍ផ្ទាល់ខ្លួន ឱ្យតម្លៃភាពជាក់ស្តែងនៃស្ថានភាព មិនគួរគិតតែចំណុចនៅចំពោះមុខខ្លួនក្នុងរយៈពេលខ្លីទេ។ គ្រប់ការខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរាដើម្បីរក្សាបេតិកភណ្ឌខ្មែរ ក៏ដូចជាមនុស្សជាតិទាំងមូល ដើម្បីធានាឱ្យមេមាន់ពងមាសនៅគង់វង្សបានយូរ។ ពិសេសសូមប្រជាពលរដ្ឋទាំងអស់មានការអធ្យាស្រ័យផង ព្រោះវាមិនអាចដូចអ្វីដែលបងប្អូនចង់បានទាំងអស់ឡើយ វាជាបាតុភូតធម្មជាតិដែលកើតមាន ហើយអប្សរាក៏មិនអាចប្រឆាំងនឹងបាតុភូតធម្មជាតិបានដែរ ដូច្នេះសូមមានការយោគយល់ផង៕








ប្រាសាទលលៃបច្ចុប្បន្នមានទីតាំងនៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង គឺជាកោះដ៏ពិសិដ្ឋស្ថិតនៅចំកណ្តាលបារាយណ៍ឥន្ទ្រតដាក (បារាយណ៍លលៃ) នាសម័យបុរាណ។ ទីនេះបានប្រែប្រួលបន្តិចម្តងៗដោយការរៀបចំថ្មីនិងមានសំណង់សាសនាមួយចំនួនតាមរយៈសម័យកាលជាបន្តបន្ទាប់មក។
អាជ្ញាធរជាតិអប្សរាមានកត្តិយសសូមជូនដំណឹង ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិក ភ្នាក់ងារ ឆ្មាំ និងពលករ នៃអាជ្ញាធរជាតិអប្សរាទាំងអស់សូមជ្រាបថាដើម្បីបន្តទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ (COVID-19)រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកពេលឈប់សម្រាក់ចំនួន ០៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៣ ១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២០ខាងមុខនេះ។ ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរជាតិអប្សរានឹងធ្វើការជូនដំណឹងជាថ្មីស្ដីពីការឈប់សម្រាកជំនួសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ បន្ទាប់ពីទទួលបានការកំណត់កាលបរិច្ឆេទច្បាស់លាស់ពីរាជរដ្ឋាភិបាលកម្ពុជានាពេលខាងមុខ។ ព័ត៌មានលំអិតសូមអានសេចក្ដីជូនដំណឹងដូចមានភ្ជាប់ជូនខាងក្រោម៖
នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នេះ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលអំណោយពីលោក ហែម ហេម៉ា ប្រធានក្រុមហ៊ុនយក្សាបោកអ៊ុត
កម្រាលឈើថ្មើជើងនៅក្នុងបរិវេណប្រាសាទអង្គរវត្ត ត្រូវបានក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ កំពុងរៀបចំជួសជុលផ្លាស់ប្តូរកម្រាលឈើថ្មី។
ដោយគិតគូរពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរជាសំខាន់ អាជ្ញាធរជាតិអប្សរាតាមរយៈគម្រោង PAAGERA បានផ្តល់ថវិកាបដិភាគដល់ប្រជាពលរដ្ឋ ក្នុងការសង់បង្គន់អនាម័យតាមផ្ទះ។ គម្រោងនេះ បានផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យមានបង្គន់អនាម័យប្រើប្រាស់បានត្រឹមត្រូវ និងកាត់បន្ថយចំណាយលើថ្លៃព្យាបាលជំងឺដែលបង្កឡើងដោយការបន្ទោបង់ពាសវាលពាសកាល។ គម្រោងទទួលបានជំនួយពីប្រទេសបារាំង បាននិងកំពុងបន្តអនុវត្តន៍តាមភូមិរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ហើយក្នុងរយៈពេល៣ខែដើមឆ្នាំ ២០២០ គម្រោងនេះបានសង់បង្គន់អនាម័យជូនប្រជាពលរដ្ឋសរុបមានចំនួន៧០បង្គន់។
FirstPrev12345...304305NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
7
Today
:
0113
Yesterday
:
3376
This Week
:
13763
This Month
:
0023743
Total
:
010611841