NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 20 April 2016 10:32 AM Post By ៖ Apsara National Authority
បើនិយាយពីការទុកជុកឬកំប៉ោយឱ្យកូនសម្រាប់ប្រជាជនខ្មែរសម័យនេះ យើងកម្របានឃើញណាស់ ព្រោះការរក្សាទំនៀមទម្លាប់នេះបានថមថយទៅតាមពេលវេលា អ្នកប្រតិបត្តិ ជីវភាព ការវិវត្តនៃបច្ចេកវិទ្យាទំនើប។ល។ ហើយដែលមានសេសសល់តិចតួច ក៏មានតែនៅទីជនបទស្រុកស្រែចម្ការប៉ុណ្ណោះ។ ចំណែកការរៀបចំពិធីក្នុងការកោរផ្តាច់ជុកឬកំប៉ោយចោលវិញ ក៏កាន់តែថមថយ និងរៀបចំដោយសង្ខេបៗទៅតាមធនធានផងដែរ។

ប៉ុន្តែទោះជាមានការប្រែប្រួលយ៉ាងណា ក៏ប្រជាជនខ្មែរក្នុងតំបន់មួយចំនួនដែលនៅរក្សាបានទំនៀមទម្លាប់នេះ នៅតែមានជំនឿ និងឱ្យតម្លៃទៅលើការទុក និងកោរផ្តាច់ជុកឬកំប៉ោយឱ្យកូនដដែល។ ជាក់ស្តែង អ្នកស្រុកបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ដែលនៅមានអ្នកទុកជុកឬកំប៉ោយឱ្យកូនដែរនោះ ទោះគាត់មិនដឹងថាអត្ថន័យនៃការរក្សាទំនៀមនេះយ៉ាងណា តែដើម្បីភាពសុខសាន្តក្នុងក្រុមគ្រួសារ គាត់នឹងធ្វើដោយខានមិនបាន។

បងស្រី សារ័ត្ន អ្នកភូមិបន្ទាយឆ្មារខាងជើង ជាម្តាយរបស់កុមារាអាយុ១១ឆ្នាំឈ្មោះ វាសនា ឫទ្ធី ហៅ ណានជិន ដែលបានយកកូនមកកោរផ្តាច់ជុកនៅប្រាសាទអង្គរវត្តបានប្រាប់ពីមូលហេតុជំនឿនៃការទុកកំប៉ោយឱ្យកូនថា អ្នកផ្សេងគាត់មិនដឹងគេទុកកំប៉ោយដើម្បីអ្វី តែចំពោះគាត់គឺដោយសារកាលពីតូចកូនឈឺពេក ក៏ទៅបូលមើល ឃើញថាចង់បានកំប៉ោយ ពេលទុកកំប៉ោយឱ្យក៏សមប្រកប លែងឈឺញឹកញាប់ដូចមុនទៀត ទោះឈឺក៏ឈឺធម្មតាប៉ុណ្ណោះ។ ក្នុងនោះក៏បានបន់ស្រន់ដែរថា បើកូនបានសុខសប្បាយនឹងមកកោរជុកលាបំណន់នៅប្រាសាទអង្គរវត្ត ពេលបានដូចបំណងក៏ធ្វើតាមការបន់ស្រន់ទៅ។ លុះដល់កាលវេលាដែលត្រូវផ្តាច់កំប៉ោយ ក៏នៅរក្សាជំនឿក្នុងការទៅបូលម្តងទៀតដែរថាអាចកោរបានហើយឬនៅ ព្រោះបើមិនបាន ក៏មិនហ៊ានកោរដែរ ព្រោះខ្លាចនាំឱ្យកូនឈឺ។

លោកតា ចាន់ ជឿយ គណៈកម្មការវត្តរតនាវណ្ណារាមប្រាសាទបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានប្រាប់ថា ការទុកកំប៉ោយ កោរកំប៉ោយ គឺជាទំនៀមទម្លាប់ខ្មែរតាំងពី ដើមមកម្ល៉េះ តែស្ទើរតែបាត់បង់អស់ហើយនៅសម័យនេះ។ ការទុកកំប៉ោយដោយសារតែកូនចៅនោះពិបាកចិញ្ចឹម ឧស្សាហ៍ឈឺ សុខភាពមិនល្អ គ្រូពេទ្យ គ្រូខ្មែរព្យាបាលមិនត្រូវ ក៏ធ្វើពិធីបន់ស្រន់ទុកកំប៉ោយទៅក៏ជា ធាត់ធំ រួចក៏កំណត់ពេលវេលាដែលត្រូវកោរផ្តាច់កំប៉ោយពេលក្មេងស្រីប្រុសនោះអាយុខ្ទង់១០ឆ្នាំជាង ដើម្បីផ្តាច់គ្រោះ សុំសុខសិរីសួស្តី។

លោកតា ជឿយ បន្តទៀតថា ពីមុន ការកោជុក គេតែងធ្វើនៅតាមប្រាសាទ តែបើនៅតាមស្រុកភូមិដែលអត់ប្រាសាទ គេធ្វើតាមមាត់បារាយណ៍ដោយរៀបចំជាបុស្បុកតុបតែងយ៉ាងស្អាត ធ្វើពិធីបួងសួងធំដុំណាស់ មានរៀបចំឱ្យមានពពួកទេវតាទាំង៨ទិស ទេវតាឋានលើ ឋានក្រោម ឥន្ទ្រព្រហ្ម យមរាជ មានភ្លេងពិណពាទ្យផងដែរមុននឹងកោរជុក។ លុះកាលក្រោយមក នៅក្នុងស្រុកភូមិបន្ទាយឆ្មារនេះ ក៏ឃើញថាការទុកជុកឱ្យកូន ហើយធ្វើពិធីកោរជុកនេះកាន់តែមិនសូវមាននិងសង្ខេបទៅៗ ព្រោះត្រូវចំណាយច្រើនទើបនិមន្តតែព្រះសង្ឃសូត្រមន្តតិចតួចឱ្យកោរតាមប្រាសាទ រួចក៏ធ្វើពិធីហៅព្រលឹង សក់នៅផ្ទះ រួមទាំងសែនព្រែនដូនតា និងជួបជុំញាតិមិត្តដាក់បាត្រឆ្លងជាកិច្ចបង្ហើយ។

លោកតាបានបង្ហាញនូវការសោកស្តាយដែរចំពោះការបាត់បង់ទំនៀមទុកជុក និងកោរជុកថា សម័យនេះបើអស់មនុស្សចាប់ពីអាយុ៥៥ទៅ៦០ទៅ ជំនឿនេះនឹងហាក់ថយចុះ មិនអាចរក្សាទុកដដែលបានទេ សោកស្តាយដែលកូនខ្មែរមិនសូវចាប់អារម្មណ៍ នេះមកពីការអប់រំមានកម្រិត ការកាន់ច្បាប់មិនរឹងមាំ ម្យ៉ាងកូនចៅគ្រប់ស្រុកភូមិសម័យនេះត្រូវបានសម្ភារនិយម និងវិទ្យាសាស្ត្រអូសទាញខ្លាំងពេក ជាហេតុធ្វើឱ្យការរក្សាទំនៀមទម្លាប់មួយចំនួនត្រូវថមថយ។

ចំពោះពិធីកោរជុកនេះដែរ លោកសាស្ត្រាចារ្យ អាំង ជូលាន បានសរសរនៅក្នុងវែបសាយយសោធរថា ជាពិធីមួយក្នុងចំណោមពិធីឆ្លងវ័យដែលគេធ្វើឡើងសម្រាប់ក្មេងតូចឬក្មេងជំទង់មិនទាន់ពេញវ័យពិតប្រាកដ ជាការបញ្ជាក់ពីដំណាក់កាលសំខាន់ៗនៃជីវិតមនុស្ស។ គេអាចកោរជុកសម្រាប់ក្មេង តែម្នាក់ក៏បានមិនថាស្រីឬប្រុស តែដោយសារពិធីនេះធំ មានភាពឱឡារិក ត្រូវចំណាយធនធានច្រើន គេក៏និយមធ្វើចូលគ្នាដែរ (ការចំណាយ) ហើយបើធ្វើចូលគ្នា (ក្មេងស្រីប្រុស) ចំនួនក្មេងគឺត្រូវតែជាចំនួនសេស បើចំនួនគូត្រូវយកក្មេងផ្សេងមកឧបកិច្ចជំនួសដោយអង្គុយជាជួរមុនពេលកោរជុក។ ពិធីនេះ បើតាមស្មានមើលទៅគឺមានឫសគល់ពីជំនាន់ខ្មែរកាន់សាសនាព្រាហ្មណ៍ ហើយនៅសម័យមុនទំនៀមកោរជុកក្នុងព្រះញាតិវង្សប្រហែលមានជាទូទៅ ពុំសូវអាក់ខានឡើយ។ ជាក់ស្តែងនៅដើមសតវត្សទី២០ បុណ្យកោរជុកនៃព្រះអង្គម្ចាស់ ចន្ទលេខា (ព្រះរាជបុត្រព្រះបាទ នរោត្តម) បានប្រារព្ធឡើងដល់ទៅ៧ថ្ងៃ មានភាពអធិកអធមខ្លាំងណាស់៕












ដោយគិតគូរពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរជាសំខាន់ អាជ្ញាធរជាតិអប្សរាតាមរយៈគម្រោង PAAGERA បានផ្តល់ថវិកាបដិភាគដល់ប្រជាពលរដ្ឋ ក្នុងការសង់បង្គន់អនាម័យតាមផ្ទះ។ គម្រោងនេះ បានផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យមានបង្គន់អនាម័យប្រើប្រាស់បានត្រឹមត្រូវ និងកាត់បន្ថយចំណាយលើថ្លៃព្យាបាលជំងឺដែលបង្កឡើងដោយការបន្ទោបង់ពាសវាលពាសកាល។ គម្រោងទទួលបានជំនួយពីប្រទេសបារាំង បាននិងកំពុងបន្តអនុវត្តន៍តាមភូមិរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ហើយក្នុងរយៈពេល៣ខែដើមឆ្នាំ ២០២០ គម្រោងនេះបានសង់បង្គន់អនាម័យជូនប្រជាពលរដ្ឋសរុបមានចំនួន៧០បង្គន់។
ក្នុងងឱកាសថ្ងៃខួបកំណើតដ៏ឧត្តុងឧត្តមគម្រប់៦៩ឆ្នាំឈានចូល៧០ឆ្នាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក ភ្នាក់ងារ និងពលករទាំងអស់នៃអាជ្ញាធរជាតិអប្សរា សូមអនុញ្ញាតចូលរួមសម្តែងនូវសេចក្តីសោមនស្សរំភើបរីករាយយ៉ាងក្រៃលែង និងសូមគោរពជូនពរសិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត សូមមានអាយុយឺនយូរ សុខភាពល្អបរិបូរណ៍ ប្រាសចាកពីរោគាព្យាធិទាំងឡាយទាំងពួង ដើម្បីដឹកនាំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានជោគជ័យថ្មីៗថែមទៀត។

យើងខ្ញុំសូមសម្ដែងនូវមោទកភាពនិងការគោរពកោតសរសើរបំផុតចំពោះ សម្ដេចអគ្គមហាសេនា-បតីតេជោ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេច ប្រទេសជាតិទទួលបាននូវឯកភាពទឹកដី បង្រួបបង្រួមជាតិ មានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរាល់សមិទ្ធផលជាច្រើនលើគ្រប់វិស័យជូនសង្គមជាតិគ្រប់កាលៈទេសៈ ទាំងនៅក្នុងប្រទេសនិងលើឆាកអន្តរជាតិ បម្រើឱ្យឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាជនរួមរស់ជាមហាគ្រួសារប្រកបដោយសុភមង្គលនិងវិបុលភាព។ ឧត្តមភាពនិងកិត្យានុភាពជាតិនៃរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានលើកកម្ពស់នៅក្នុងក្របខណ្ឌតំបន់ និងពិភពលោកតាមរយៈសកម្មភាពការទូតដ៏ប៉ិនប្រសប់ និងការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេច។ ជាក់ស្ដែងក្នុងនាមជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សម្ដេច បានលះបង់ទាំងកម្លាំងកាយចិត្ត ព្រមទាំងធនធានផ្ទាល់របស់សម្ដេច ដើម្បីបុព្វហេតុប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

ជាថ្មីម្ដងទៀត ឆ្លៀតក្នុងឱកាសដ៏ប្រពៃវិសេសវិសាលនេះផងដែរ យើងខ្ញុំសូមលើកហត្ថបួងសួងដល់គុណ បុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក ឫទិ្ធបារមីខ្លាំងក្លា ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាការពារ ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការជូន សម្ដេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមមានជន្មាយុយឺនយូរ សុខុមាលភាពបរិបូរណ៍ និងសូមសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងដំណើរការដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅកាន់សុខសន្តិភាព ស្ថិរភាព សម្បូរសប្បាយរុងរឿង និងអភិវឌ្ឍន៍លើគ្រប់ វិស័យជានិច្ចនិរន្តរ៍តរៀងរហូតទៅ។









ដំណើរការជួសជុលប្រាសាទអកយំមកដល់ឆ្នាំ២០២០មានរយៈពេលជិតមួយឆ្នាំហើយ ដែលក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាបានប្រឹងប្រែងសង្គ្រោះឱ្យរួចផុតពីហានីភ័យ ដើម្បីឱ្យបុរាណដ្ឋានមួយនេះមានភាពរឹងមាំ ស្រស់ស្អាត និងចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ សម្រាប់ទទួលស្វាគមន៍ទេសចរគ្រប់ទិសទីមកទស្សនាឱ្យបានច្រើនកុះករ។
ព្រះបដិមាសីសៈចំនួន២ មានទេវតាចំនួន១ អសុរា(យក្ស)ចំនួន១ ដែលជាចម្លាក់ទាញព្រ័ត្រនៅខ្លោងទ្វារខ្មោច ត្រូវបានក្រុមការងារចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈ និងនគរបាលបេតិកភណ្ឌ ព្រមទាំងភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា នាំគ្នាស្រង់យកចេញពីប្រឡាយទឹកនៅខាងកើតខ្លោងទ្វារខ្មោច នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។
នៅរសៀលថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២០ ប្រតិភូអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តម គឹម សុធិន អគ្គនាយករង តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីមួយចំនួន បានអញ្ជើញចូលគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ចាន់ សារឿន នៅគេហដ្ឋានឯកឧត្តម ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។
FirstPrev12345...303304NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
3
Today
:
1147
Yesterday
:
2454
This Week
:
03601
This Month
:
0013581
Total
:
010601679